Tuesday, December 25, 2012

គន្លឹះជ្រើសរើសគូរជីវិត

ការ ​ជ្រើសរើស​គូ​ជីវិត​ជា​រឿង​មួយ​ដ៏​សំខាន់ សម្រាប់​មនុស្ស​គ្រប់​រូប។ សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ត្រូវ​តែ​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ​ដើម្បី​ធានា​ថា បុរស​ម្នាក់​នោះ​ជា​មនុស្ស ដែល​អាច​ផ្តល់​សុភមង្គល​ដល់​រូប​នាង​ខ្ញុំ និង​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត។ បុរស​ដែល​នាង​ខ្ញុំ​ចង់​បាន​ជា​គូ​អនាគត​ត្រូវ​មាន​ចំណុច​វិនិច្ឆ័យ​ដូច​តទៅ ​ មាន​ទំនួល​ខុស
​ត្រូវ​ខ្ពស់ មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ (ថ្នាក់​អនុបណ្ឌិត ឬ​បណ្ឌិត) មាន​ការ​យោគយល់ និង​អំណត់​អត់​ធន មាន​អត្ថចរិត​ស្លូតបូត​ស្មោះត្រង់ មាន​ភាព​រួស​រាយ​រាក់​ទាក់ ចេះ​គោរព​ចាស់​ទុំ ចេះ​គោរព​ស្រឡាញ់​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ ព្រម​ទាំង​ស្លៀក​ពាក់​សមរម្យ៕