ជាការពិតណាស់ការថើប ជាការហោមរោងមុននឹងសម្តែងឆាកផ្សេងៗ ហើយក៏ជាការដែលធ្វើឪ្យនូវសេចក្តីស្នេហាមានរសជាតិផ្អែមទៀតផង មិនតែប៉ុណ្ណោះវាមានប្រយោជន៍ជាច្រើនទៀតដែលយើងនឹកមិនដល់៖
- បេះដូង ៖ ធ្វើអោយបេះដូងបានទទួលនូវអុកស៊ីសែនបានយ៉ាងពេញទំហឹង ព្រោះរាល់ពេលដែលបានថើបគ្នា គឺជាពេលដែលបេះដូងស្រូប និងធ្វើចលនាបានល្អ។
- ការពារធ្មេញពុក ៖ មិនគួរអោយជឿសោះគ្រាន់តែថើបគ្នាបែរជាធ្វើអោយធ្មេញមិនពុកបាន ព្រោះការដែលថើបគ្នា វាធ្វើអោយកំពែងទឹកមាត់មានចលនា និងធ្វើអោយអុកស៊ីសែនដែលនៅនឹងទឹកមាត់ជួយតស៊ូកម្ចាត់បាក់តេរី ដែលជាហេតុធ្វើអោយមានបញ្ហាដល់អញ្ចាញ និងធ្មេញពុក។
- យល់ដឹង ៖ យើងអាចនិយាយបានថា វាជាសេចក្តីសុខដ៏ពិតៗតែម្តង ព្រោះអ្វីដែលមាននៅក្នុងអារម្មណ៍ និងក្រៅអារម្មណ៍វាបង្ហាញនៅពេលនោះដែរ ដូច្នេះការថើបនោះវាធ្វើអោយ យើងដឹងពីសេចក្តីស្នេហាដែលផ្តល់អោយគ្នាទៅវិញទៅមកបានដល់កំរិតណា ហើយវាក៏អាស្រ័យទៅលើការវិនិច្ឆ័យរបស់អ្នកទាំងពីរដែរ។
- សេចក្តីសុខ ៖ វាជារឿងសំខាន់បំផុត ដើម្បីឈានទៅរកចំណុចកំពូលត្រូវឆ្លងកាត់នៃការថើបគ្នាសិនដែរ ព្រោះវាអាចទាញយកនៅមនោសញ្ចេតនានៃភាពរវើរវាយដើម្បីហោះហើរទៅរកទីបញ្ចប់។
- សម្រកទម្ងន់ ៖ ពីតជាត្រឹមត្រូវមែន ព្រោះការដែលថើបក៍ជាការបញ្ចេញថាមពលនៃរាងកាយដែរ ដូច្នេះការថើបគ្នាយ៉ាងក្តៅរោលរាលក្នុងរយៈពេល១០នាទី វាអាចបំផ្លាញថាមពលដល់ទៅ ១១កាឡូរី បើថើបគ្នាលើសនឹងព្រមទាំងធ្វើសកម្មភាពផ្សេងៗ វាអាចធ្វើអោយឡើងដល់ទៅ ៥០ឬ ១០០កាឡូរីក៏មានដែរ។






