Tuesday, December 25, 2012

ប៉េងប៉ោះនិងទឹកដោះគោជួយជំនួយស្បែក

ប៉េងប៉ោះ អាចចាត់ទុក​ជាប្រភេទ​បន្លែដែល​អាច​ជួយ​ដល់​សុខ​​ភាព​ស្បែក​របស់​អ្នក​បាន​ យ៉ាង​ច្រើន​ប្រ​ភេទ ។ អ្នក​អាច​ប្រើ​ប្រាស់​វា​ដោយ​ផ្ទាល់​ដើម្បី​ដុស​កម្ចាត់​ស្នាម​ខ្មៅ​នៅ​លើ​ ស្បែក​ដង​ខ្លួន ឬក៏​ប្រើ​ប្រាស់​វា​ដើម្បី​លាយ​ជា​មួយ​និង​ទឺក​ដោះ​គោ​ជូរ​ដើម្បី​បន្ថែម​នៅ​អត្ថ​ប្រយោជន៍​ល្អ​បន្ថែម​ទៀត ។ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ទទួល​បាន​នៅ​ភាព​ស្រស់​​ស្អាត​ដោយ​ប្រើ​ប្រាស់​ ប៉េង​ប៉ោះ និង​ទឹក​ដោះ​គោជូរ ? អ្នក​អាច​យក​ប៉េង​ប៉ោះ​ពណ៌​ក្រហម​មួយ​ផ្លែ មក​កិន​លាយ​ទឹក​ដោះ​គោ​ជូរក្នុ​ង​ប​រិមាណ​ស​ម​ស្រប​ណា​មួយ ដោយ​កិន​ក្រឡុក​វាឱ្យ​បាន​ម៉ត់​ល្អ ។

លុបលាងមុខរបស់ង្នកឱ្យបានស្អាត រួចដាក់ស្បៃស្តើងគ្របពីលើមុខ ។ បន្ទាប់មកយកល្បាយ​ដែលបានកិនរួចនោះ ទៅ​ដាក់នៅលើមុខរបស់អ្នក រួចទុករយៈពេល ១០នាទី សឹមលាងសម្អាតចេញដោយទឹកក្តៅអ៊ុនៗ ។ អ្នកក៏ងា​ចប្រើ​ប្រា​ស់​ល្បាយនេះ ដើម្បីធ្វើជាក្រែមខាត់ស្បែកដូចទៅនិងស្បែកដងខ្លួនរបស់អ្នកផងដែរ ។ វិធីសាស្រ្តនេះ អាចជួយ​ឱ្យ​ស្បែក​មុខ​របស់អ្នកទន់រលោងស្អាត ព្រមទាំងកម្ចាត់ស្នាមអុជខ្មៅ និងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ ។