Tuesday, December 25, 2012

វីដេអូៈសេកក៏ចេះច្រៀងបទGangnam Styleដែរ!

" Gangnam Style " ចម្រៀងដែលច្រៀងដោយតារាកូរ៉េខាងត្បូង PSY  មានឈ្មោះពេញ  Park Jai-Sang បានទទួលនូវការគាំទ្រ និងល្បី​ល្បាញទូទាំងពិភពលោក ហើយសព្វថ្ងៃនេះផងដែរក៏កំពុងតែបន្ត ស្ថិតនៅជាការពេញនិយមពីសំ​
ណាក់ប្រិយមិត្តជាច្រើនផងដែរ។ មិនត្រឹមតែមនុស្សទេ សូម្បីតែសត្វ ក៏ចេះច្រៀងនូវបទចម្រៀង១​បទនេះដែរ។
ពិតជាអស្ចារ្យណាស់ វីដេអូមួយដែលមានរយៈពេល ១៖១១នាទី ត្រូវបានគេបង្ហោះចូលក្នុងគេហទំ​ព័រ youtube ដែលមានអ្នកចូលទស្សនាប្រមាណ ១,៦៦៦,១៩១​នាក់។​ វីដេអូនេះ បានបង្ហាញពីសត្វ​សេកមួយក្បាលដែល អាចស្រែកច្រៀងថា "oppa gangnam style" តាមចម្រៀងបាន។ សូមបញ្ជាក់ផង​ដែរថា បទ " Gangnam Style "  នេះបានបំបែកឯកទកម្មលើបទចម្រៀង "Baby Baby" របស់ Justin Beiber ដោយមានអ្នកចូល ទស្សនាច្រើន និង ​like ច្រើនជាងគេក្នុង youtube៕

ទស្សនាវីដេអូខាងក្រោមនេះ ៖